- ១.ចូលទៅកាន់ Settings > ចុចលើពាក្យ General
- ២.អូសមកក្រោម រើសយកពាក្យ Restrictions
- ៣.ចុច Enable Restrictions ដោយទាមទារបញ្ចូលកូដសម្ងាត់ ៤ ខ្ទង់ (ត្រូវចងចាំជាចាំបាច់)
- ៤.នៅបណ្ដុំ Allow: សូមធ្វើការ Turn Off ត្រង់ពាក្យ Deleting Apps ជាការស្រេច។(មើលរូប)
តិចនិកការពារ iPhone ឬ iPad កុំឲ្យគេលួចលុប Apps បាន
កម្មវិធីនិងហ្គេមជាច្រើន
ខ្លះបានផ្ដល់អត្ថប្រយោជន៍និងការកម្សាន្តដ៏ពិសេសសម្រាប់អ្នកប្រើប្រាស់។
បើទូរសព្ទនៅដៃអ្នកដទៃ ជាពិសេសកូនក្មេងៗតូច
ដែលពួកគេរមែងច្រឡំចុចលុបចោលដោយមិនដឹងខ្លួន
នោះជារឿងស្មុគស្មាញចិត្តបំផុត។
ក្រុមការងារ Sabay
នឹងបង្ហាញពីវិធីបិទកុំឲ្យនរណាម្នាក់លួចលុប App លើ iPhone/iPad
លែងបាន ដរាបណាគ្មានការអនុញ្ញាតពីអ្នកផ្ទាល់។
ក្រោយធ្វើបែបនេះ នៅពេលនរណាម្នាក់ចុចជាប់លើ App ហើយចង់លុបចោល
ពួកគេនឹងមិនឃើញសញ្ញាខ្វែងសម្រាប់លុបឡើយ
រហូតទាល់តែដឹងកូដសម្ងាត់ មកបើកមុខងារខាងលើវិញសិន។
ក្រុមការងារ សង្ឍឹមថា គន្លឹះនេះនឹងមានប្រយោជន៍សម្រាប់ប្រិយមិត្ត
បើមានចម្ងល់ ឬមិនទាន់ត្រង់ចំណុចណា
អាចបញ្ចេញមតិខាងក្រោមបាន៕
0 comments: