ខណៈក្រុមជម្រើសជាតិប្រេស៊ីលកក់សំបុត្រយន្តហោះទៅ World Cup
២០១៨ ហើយ Paris Saint-Germain កំពុងឈរលេខមួយក្នុងពូល នៅ Champions
League ធ្វើឲ្យខ្សែប្រយុទ្ធ Neymar
បង្ហាញគោលដៅចង់ឈ្នះពានធំៗទាំងពីរនេះ។
Neymar
តារាឆ្នើមសញ្ជាតិប្រេស៊ីលធ្លាប់ឈ្នះ Champions League
ម្ដងកាលលេងនៅ Barcelona
ហើយនៅក្រុមជម្រើសជាតិវិញរូបគេបានជួយឲ្យឈ្នះមេដាយមាសអូឡាំពិកនៅទឹកដីកំណើតរបស់ខ្លួន
ប៉ុន្តែគ្រប់យ៉ាងនៅមិនទាន់គ្រប់គ្រាន់នៅឡើយទេសម្រាប់កីឡាករមានមហិច្ឆតាខ្ពស់ដូចជា
Neymar។
ទោះជាជោគជ័យជាមួយអាជីពបាល់ទាត់
ក្នុងនាមជាកីឡាករថ្លៃខ្លួនខ្ពស់បំផុតលើលោក
តែម្ចាស់អាវលេខ១០នៅ PSG មិនទាន់គិតគូររឿងផ្ទាល់ខ្លួននៅឡើយ។
Neymar មានកូនប្រុសម្នាក់ឈ្មោះ Davi Lucca
និងមិត្តស្រីជាតារាម៉ូឌែលនាង Bruna Marquezine។
អ្នកទាំងពីរធ្លាប់ប្រកាសថាបែកគ្នាតែក្រោយមកត្រូវរ៉ូវគ្នាវិញកាលពីខែតុលា។
មិត្តស្រី Neymar និងកូនប្រុស
យ៉ាងណាកីឡាករវ័យ២៥ឆ្នាំមិនទាន់និយាយពីផែនការមង្គលការអ្វីទេ
តែបានបង្ហើបក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មានថានឹងគិតដល់រឿងនោះក្រោយឈ្នះ
Champions League និង World Cup។ "ខ្ញុំចង់ឈ្នះ UCL ជាមួយ Paris និង
World Cup ជាមួយប្រេស៊ីលព្រោះវាជាក្ដីស្រមៃធំបំផុតក្នុងជីវិត។
បន្ទាប់មកតើនរណាអាចទាយទុកបាន ប្រហែលជាខ្ញុំត្រូវរៀបការ"។
Neymar ផ្ទេរពី Barcelona ទៅ Paris Saint-Germain
ក្នុងតម្លៃ២២២លានអឺរ៉ូ។
បង្ហាញខ្លួនបាន១៣ប្រកួតរូបគេស៊ុតបញ្ចូលទីបាន១១គ្រាប់នៅក្លឹបដែលមានមូលដ្ឋានក្នុងទីក្រុងប៉ារីស៕
0 comments: