Bayern សង​សឹក​ PSG បាន​សម្រេច​មុន​ឡើង​ទៅ​វគ្គ​១៦​ក្រុម

Bayern សង​សឹក​ PSG បាន​សម្រេច​មុន​ឡើង​ទៅ​វគ្គ​១៦​ក្រុម

Bayern សង​សឹក​ PSG បាន​សម្រេច​មុន​ឡើង​ទៅ​វគ្គ​១៦​ក្រុម



កាល​ពី​ជើង​ទី​មួយ​ក្រុម​ជើង​ខ្លាំង​មក​ពី Bundesligaបាន​ចាញ់​ PSG ៣​ទល់​នឹង​០ នៅ​ទីក្រុង​ប៉ារីស​​យ៉ាង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​រហូត​ដល់​មាន​ការ​បណ្ដេញ​អ្នក​ចាត់ការ​ទូទៅ​លោក Carlos Ancelotti ចេញ​ពី​តំណែង​។
យ៉ាង​ណា​កាល​ពី​យប់​មិញ​ Robert Lewandowski ស៊ុត​បាន​១​គ្រាប់​នៅ​នាទី​ ទី​៨ ហើយ​ Corentin Tolisso រក​បាន​២​គ្រាប់​ម្នាក់​ឯង​នៅ​នាទី​ ៣៧​ និង​៦៩​ជួយ​ Bayern Munich យក​ឈ្នះ​បាន​វិញ។ ១​គ្រាប់​របស់​ PSG ធ្វើ​បាន​ដោយ​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​ Kylian Mbappe នៅ​នាទី​៥០។
ទោះ​ជា​បរាជ័យ​មែន​ប៉ុន្តែ​ក្រុម​អ្នកមាន​បារាំង​ PSG នៅ​តែ​ឈរ​កំពូល​តារាង​ពូល​B​ មាន​ពិន្ទុ​ស្មើគ្នា​ជាមួយ​ Bayern ប៉ុន្តែ​ខ្លួន​ចំណេញ​១​គ្រាប់​លើ​រូប​មន្ត Head to head (គិត​លើ​លទ្ធផល​ប៉ះ​គ្នា​ទាំង​២​ជើង)៕






ភ្ជាប់ទំនាក់ទំនងជាមួយ Sabay News Sport
បើជ្រុលបែកគ្នាជាមួយសង្សារហើយ កុំព្យាយាមចង់ធ្វើមិត្តវិញឲ្យ​​សោះ

បើជ្រុលបែកគ្នាជាមួយសង្សារហើយ កុំព្យាយាមចង់ធ្វើមិត្តវិញឲ្យ​​សោះ

ហេតុ​តែ​មិន​ទាន់​ដាច់​អាល័យ ​គូ​ស្នេហ៍​មួយ​ចំនួន​សុខ​ចិត្ត​ប្រើ​ពាក្យ​ថា​ «ធ្វើ​ជា​មិត្ត» ជំនួស​ឱ្យ​ភាព​គ្រាំ​ចិត្ត​ក្រោយ​ពេល​បែក​គ្នា​។ អ្នក​ខ្លះ​គិត​ថា​វា​ជា​ជម្រើស​ត្រឹម​ត្រូវ​ ព្រោះ​គេ​មិន​ចង់​បាត់​បង់​ទាំង​ស្នេហា ​ហើយ​បាត់បង់​ទាំង​មិត្តភាព​ក្នុង​ពេល​ជាមួយ​គ្នា​ទៀត​នោះ​ទេ។ ប៉ុន្តែអ្នកខ្លះវិញ មិន​អាច​ទទួល​យក​ជម្រើស​នេះ​បាន​ដោយ​សារ​តែ​ហេតុ​ផល​មួយ​ចំនួន​ខាង​ក្រោម​នេះ​៖ ១. ចង់​ធ្វើ​ចិត្ត​ឲ្យដាច់​៖ គូ​ស្នេហ៍​ខ្លះ​ទោះ​ជា​អស់​ចិត្ត​ស្រឡាញ់​ទៅ​ហើយ​ក្តី​ ប៉ុន្តែ​ក៏​នៅ​តែ​មាន​មនោសញ្ចេតនា​ខ្លាច​មើល​មុខ​គ្នា​មិន​ត្រង់​ដែរ។ ដូច្នេះ​ដើម្បី​ឱ្យ​ឲ្យរឿង​ឆាប់​ចប់​ គឺ​មាន​តែ​ឈប់​ទាក់​ទង​គ្នា​តែ​ម្តង ​ទើប​គ្រប់​យ៉ាង​មិន​ស៊ាំ​ញ៉ាំ​។
 ២. អាច​ធ្វើ​ឲ្យ​ដៃ​គូ​មាន​សង្ឃឹម​៖ ការ​បែក​គ្នា​មិន​ប្រាកដ​ថា​ទាល់​តែ​អស់​ចិត្ត​ទាំង​សង​ខាង​ទើប​អាច​បែក​បាន​នោះ​ទេ ​បើ​ភាគី​ណា​ម្នាក់​អស់​ចិត្ត​គឺ​អាច​បែក​បាន​គ្រប់​ពេល​។ អ៊ីចឹង​ក្រោយ​ពេល​បែក​ គួរ​តែ​កុំ​រាប់​គ្នា​អី​ល្អ​ជាង​ព្រោះ​វា​អាច​ធ្វើ​អ្នក​ដែល​មិន​ទាន់​អស់​ចិត្តនៅតែបន្តមានសង្ឃឹម។
 ៣. មាន​អារម្មណ៍​ទើស​ទាល់​៖ សាក​ស្រមៃ​មើល​ទៅ ​បើ​អ្នក​គ្មាន​អារម្មណ៍​ទើស​ទាល់​បែប​នោះ​ទេ ​ម្ល៉េះ​សម​អ្នក​ទាំង​ពីរ​នឹង​ត្រូវ​គ្នា ​ហើយ​ស្រឡាញ់​គ្នា​ម្តង​ទៀត​បាន​ហើយ​។
 ៤. ពិបាក​ប្រឈម​ជាមួយ​មិត្តភក្តិ​៖ សំណួរ​ជុំ​ទិស​ជា​ច្រើន​ពី​មិត្តភក្តិ​នឹង​លេច​ឡើង​ ប្រសិន​បើ​អ្នក​សុខ​ចិត្ត​ធ្វើ​មិត្ត​ជាមួយ​សង្សារ​ចាស់​វិញ​។ អ្នក​ក៏​អាច​ទទួល​រង​ការ​វាយ​តម្លៃ​ចំពោះ​ស្នេហា​ថ្មី​នៅ​ថ្ងៃ​ក្រោយ​ផង​ដែរ​៕ ប្រភព៖ Kanha ប្រែ​សម្រួល៖ fbgoo.co
ស្នេហាស្មោះនៅតែមានលើផែនដីនេះ! ទោះបីជាភរិយាមានជំងឺភ្លេចភ្លាំងក៏ពិតមែន តែលោកតាម្នាក់នេះ នៅតែសរសើរនាង ហើយតាមមើលថែនាងរហូត

ស្នេហាស្មោះនៅតែមានលើផែនដីនេះ! ទោះបីជាភរិយាមានជំងឺភ្លេចភ្លាំងក៏ពិតមែន តែលោកតាម្នាក់នេះ នៅតែសរសើរនាង ហើយតាមមើលថែនាងរហូត

កូរ៉េខាងត្បូង៖ លោកតាវ័យចំណាស់ជនជាតិកូរ៉េម្នាក់បានធ្វើឲ្យមនុស្សម្នាគ្រប់គ្នាមានការកោតសរសើរខ្លាំងចំពោះភក្តីភាពដែលរូបលោកបានផ្តល់ជូនចំពោះភរិយា ដោយការពេញចិត្តក្នុងការមើលថែនាងប្រកបដោយក្តីស្រលាញ់ ទោះបីជានាងមានជំងឺភ្លេចភ្លាំងមិនចងចាំ រូបគាត់គឺជាស្វាមីរបស់នាងក៏ដោយ។ ជារៀងរាល់ថ្ងៃ លោកតាតែងតែព្យាយាមនៅក្បែរលោកយាយ ដោយបង្ហាញឲ្យលោកយាយបានឃើញអំពីក្តីស្រលាញ់របស់គាត់ចំពោះលោកយាយ ហើយលោកតាថែមទាំងនិយាយសុំអង្វរករលោកយាយថាកុំឲ្យភ្លេចរូបគាត់ថែមទៀតផង។ អស់រយៈពេលជាង ៦៥ឆ្នាំមកនេះ លោកតាមិនដែលភ្លេចសរសើរអំពីភាពស្រស់ស្អាតរបស់ភរិយាខ្លួនឡើយ ហើយលោកតាថែមទាំងរម្លឹកថា ភរិយារបស់ខ្លួនគឺស្រស់ស្អាតគ្រប់ពេលវេលា គ្មានអ្វីអាចជំនួសនាងបានឡើយ។ មិនត្រឹមតែប៉ុណ្ណោះ លោកតាក៏បានបន្ថែមទៀតថា សម្លេងផោម និងសម្លេងភើរបស់លោកយាយ វាក្លាយទៅជាសម្លេងដ៏ពិរោះរណ្តំសម្រាប់លោកតាទៅហើយ។ អ្វីដែលកាន់តែសរសើរថែមទៀតនោះគឺ បើទោះបីជាលោកយាយមានជំងឺភ្លេចភ្លាំងបែបនេះក្តី តែលោកតានៅតែមិនខ្មាសក្នុងការកាន់ដៃបណ្តើរលោកយាយនៅតាមទីសាធារណៈយ៉ាងផ្អែមល្ហែមនោះទេ។ ម្យ៉ាងវិញទៀត ទោះបីជាពេលធ្វើកិច្ចការលំបាកយ៉ាងណាក៏ដោយ ក៏ក្រសែភ្នែករបស់លោកតានៅតែមើលមកកាន់លោកយាយពោរពេញទៅដោយក្តីស្រលាញ់យ៉ាងស្រស់បំព្រង និងពេញចិត្តជាទីបំផុត។ ដោយសារតែទង្វើដែលលោកតាបានធ្វើចំពោះលោកយាយបែបនេះហើយ ទើបមនុស្សគ្រប់គ្នាដែលមានឃើញអំពីសកម្មភាពរបស់គាត់ បានដាក់ឈ្មោះឲ្យគាត់ថា «ស្នេហាស្មោះនៅតែមាននៅលើផែនដីនេះ»៕ បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល news@khmerload.com (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
កូនភ្លោះស្រី របស់ស្រីលាភ ទើបតែកើតសោះ មានខ្ទង់ច្រមុះស្រួចប៉ុណ្ណឹងទៅហើយ!

កូនភ្លោះស្រី របស់ស្រីលាភ ទើបតែកើតសោះ មានខ្ទង់ច្រមុះស្រួចប៉ុណ្ណឹងទៅហើយ!

ភ្នំពេញ៖ ដូចជាប្រិយមិត្តបានដឹងរួចមកហើយ ពីតារាកំប្លែង ស្រីលាភ ដែលបានសម្រាលកូនភ្លោះស្រីតែម្តង កាលពីប៉ុន្មានថ្ងៃមុននេះ។ ជាពិសេស នាយក្រឹម ក៏នៅក្បែរ និងមើលថែ ស្រីលាភ យ៉ាងស្អិត ជាមួយនឹងទឹកមុខ សប្បាយរីករាយជាពន់ពេក។ ប៉ុន្តែក្នុងនោះដែរ ក៏មានមនុស្សជាច្រើន ពិតជាចង់មើលមុខ កូនស្រីទាំង២របស់នាង ខ្លាំងណាស់ ថាមានមុខមាត់បែបណាដែរ តើដូចជា ស្រីលាភ ឬកាត់តាមស្វាមី។ កាលពីយប់មិញ ស្រីលាភ បានដាច់ចិត្តបង្ហោះកូនរបស់នាង តែមួយសន្លឹកប៉ុណ្ណោះ ដែលបង្ហាញពីមុខមាត់កាន់តែច្បាស់ របស់ទារិកាទាំង២។ មិនបានប៉ុន្មានផង ក៏មានមតិជាច្រើន បានពោលពាក្យថា កូនរបស់នាង ទើបតែកើតបាន ប៉ុន្មានថ្ងៃសោះ ឃើញខ្ទង់ច្រមុះ ប៉ុណ្ណឹងទៅហើយ ដែលមើលទៅ ស្រួចនិងខ្ពស់ តែម្តង៕ បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល news@khmerload.com (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ប្រញាប់​រៀប​ការ​នៅ​វ័យ​ក្មេង​ពេក នឹង​អាច​ជួប​វិបត្តិ​៧​យ៉ាង

ប្រញាប់​រៀប​ការ​នៅ​វ័យ​ក្មេង​ពេក នឹង​អាច​ជួប​វិបត្តិ​៧​យ៉ាង

គូ​ស្នេហ៍​មួយ​ចំនួន​ចង់​រៀបការ​ភ្លាមៗ​បន្ទាប់​ពី​ស្គាល់​គ្នា​មិន​បាន​ប៉ុន្មាន ដោយ​យល់​ថា​ការ​ចងចំណង​អាពាហ៍ពិពាហ៍​គឺ​ជា​រឿង​សំខាន់​ដើម្បី​ពង្រឹង​ទំនាក់​ទំនង​ស្នេហា​របស់​ពួកគេ និង​គិត​ថា​ការ​ចាប់​ផ្ដើម​ជីវិត​គ្រួសារ​លឿន នឹង​ជួយ​ឲ្យ​ពួកគេ​ឈាន​ដល់​ជីវិត​ឯករាជ្យ​លឿន​ដូច​គ្នា។ ទោះ​បី​ជា​ការ​រៀបការ​នៅ​វ័យ​ក្មេង​មាន​គុណ​សម្បត្តិ​មួយ​ចំនួន​ តែ​វា​ក៏​មាន​បញ្ហា​ជា​ច្រើន​ដែល​នឹង​ត្រូវ​ប្រឈម​មុខ​ដូច​ជា៖ ១.ទំនួល​ខុស​ត្រូវ​ក្នុង​វ័យ​ក្មេង៖​​​​​ ជីវិត​ប្ដី​ប្រពន្ធ មិន​មែន​មាន​តែ​ពេល​ផ្អែម​ល្ហែម សប្បាយ​ៗ​ដូច​ជីវិត​ជា​សង្សារ​ឡើយ។ ពួក​គេ​ត្រូវ​មើល​ថែ​គ្រួសារ ទុក​ដាក់​ផ្ទះ​សំបែង​ បីបាច់​កូន​ចៅ​ដោយ​ខ្លួន​ឯង។ ដូច្នេះ​ហើយ​បើ​ជីវិត​ពួក​គេ​មិន​ទាន់​មាន​លំនឹង និង​មិន​រឹង​មាំ​គ្រប់គ្រាន់​វា​នឹង​ក្លាយ​ជា​បញ្ហា​ធំ។ ២.បាត់​បង់​អ្វី​ដែល​ជា​ភាព​រីករាយ​របស់​យុវវ័យ៖ ភាព​ច្របូកច្របល់​នៃ​ជីវិត​អាពាហ៍ពិពាហ៍​នឹង​ចាប់​ផ្ដើម ជីវិត​យុវវ័យ​របស់​ពួកគេ​នឹង​បាត់​ទៅ​ដំណាល​គ្នា​ដែរ។ ៣.ការ​មាន​ផ្ទៃពោះ​ក្នុង​វ័យក្មេង៖ មាន​កូន​នៅ​វ័យ​ក្មេង​ពេក​នឹងធ្វើ​​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​សុខភាព​ស្ត្រី​គ្រប់​រូប ជា​ពិសេស​បើ​ស្ត្រី​មិន​ទាន់​អស់​​ការ​លូតលាស់​នៅ​ឡើយ ការ​មាន​ផ្ទៃ​ពោះ​នឹង​ងាយ​ប្រឈម​នឹង​គ្រោះថ្នាក់។ ៤.ភាព​ប្រេះឆា​នៃ​ជីវិត​គូ​ងាយ​កើត​មាន​ឡើង៖ ដោយ​សារ​ពួក​គេ​នៅ​ចិត្ត​ក្ដៅ មិន​ទាន់​ចេះ​គិតគូរ​វែង​ឆ្ងាយ គូ​ស្វាមី​ភរិយា​វ័យ​ក្មេង​ភាគ​ច្រើន​មិន​មាន​ទំនួល​ខុសត្រូវ ឬ​ឈ្លោះ​ប្រកែក​គ្នា​រហូត​មិន​អាច​ទ្រាំ​នឹង​គ្នា​បាន។ ៥. ផល​ប៉ះពាល់​ចំពោះ​ការ​សិក្សា៖ ភាគ​ច្រើន គូ​ស្នេហ៍​វ័យ​ក្មេង​មិន​អាច​បន្ត​ការ​សិក្សា​ខ្ពស់​បាន​ទេ​ព្រោះ​ពួកគេ​ត្រូវ​ទទួល​ខុស​ត្រូវ​លើ​បញ្ហា​ហិរញ្ញវត្ថុ​គ្រួសារ។ ៦.ឱកាស​ការងារ​តិចតួច៖ ដោយ​សារ​តែ​ការ​អប់រំ​របស់​ពួកគេ​មាន​កម្រិត​ពួក​គេ​មិន​អាច​ទទួល​បាន​ការងារ​ដែល​មាន​ប្រាក់​ខែ​ខ្ពស់​នោះ​ទេ។ ៧.ជួប​ការ​លំបាក​ក្នុង​ការ​ចិញ្ចឹម​កូន៖​ ចំណេះដឹង​របស់​ពួកគេ​អំពី​ការ​ថែ​ទាំ​កូន​អាច​មាន​កម្រិត​ ព្រម​ទាំង​មិន​មាន​ការ​ណែនាំ​គ្រប់គ្រាន់​ពី​មាតាបិតា ដូច្នេះ​ពួកគេ​មិន​អាច​មើល​ថែ​កូន​បាន​ល្អ​ទេ។ ការ​រៀប​​អាពាហ៍ពិពាហ៍​ឆាប់​ពេក​ មើល​ទៅ​រ៉ូមែនទិច និង​ងាយស្រួល​ប៉ុន្តែ​វា​មាន​បញ្ហា​ប្រឈម​ជា​ច្រើន​ផង​ដែរ។ ដូច្នេះ​គូ​ស្វាមី​ភរិយា​ត្រូវការ​រយៈពេល​ស្គាល់​គ្នា​ឲ្យ​បាន​ច្បាស់​សិន​មុន​សម្រេច​ចិត្ត​រៀបការ​ជាមួយគ្នា។ ការ​ប្រញាប់ប្រញាល់​ឈាន​ជើង​ចូល​ក្នុង​អាពាហ៍ពិពាហ៍​មួយ​ដែល​នឹង​ត្រូវ​បញ្ចប់​ទៅ​វិញ​រហ័ស ពុំ​មែន​ជា​រឿង​ត្រឹមត្រូវ​ដែល​គួរ​ធ្វើ​នោះ​ទេ ៕
ទម្លាប់អាក្រក់ទាំង ៦ ដែលធ្វើឱ្យអ្នកមានជំងឺផ្លូវចិត្ត

ទម្លាប់អាក្រក់ទាំង ៦ ដែលធ្វើឱ្យអ្នកមានជំងឺផ្លូវចិត្ត

ជំងឺ​ផ្លូវ​ចិត្ត​មិន​អាច​វិនិច្ឆ័យ​បាន​ត្រឹម​តែ​សំបក​ក្រៅ​ទេ ​ហើយ​គ្រប់​គ្នា​ចេះតែគិត​ថា​ឱ្យ​តែ​បញ្ឈប់​ការ​តាន​តឹង​និង​ស្មុគ​ស្មាញ​ច្រើន ​នោះ​ពួក​គេ​អាច​គេច​ផុត​ពី​ជំងឺ​ផ្លូវ​ចិត្ត​ហើយ​។ ធាតុ​ពិត ជំងឺ​ផ្លូវ​ចិត្ត​នៅ​តែ​មាន​ភាគ​រយ​អាច​កើត​ឡើង​បាន​ដដែល​ ប្រសិន​បើ​អ្នក​តែង​តែ​អនុវត្ត​ទម្លាប់​ទាំង​ប៉ុន្មាន​ខាង​ក្រោម​នេះ​៖
 ១. ដើរ​ដូច​ខ្ជិល​ៗ​៖ ការ​ដែល​អ្នក​មាន​ឥរិយាបថ​បែប​នេះ​ បញ្ជាក់​ថា​អ្នក​កំពុង​ស្ថិត​ក្នុង​ភាព​តាន​តឹង​ហើយ ​ដូច្នេះ​បើ​មិន​ព្យាយាម​ពត់​ខ្លួន​ឯង​ឱ្យ​មាន​ដំណើរ​ស្វា​ហាប់​ឡើង​វិញ​ទេ​ វា​នឹង​កាន់​តែ​ធ្វើ​ឱ្យ​អ្នក​មាន​អារម្មណ៍​ស្មុគ​ស្មាញ​ថែម​ទៀត​។
 ២. មិន​ហាត់​ប្រាណ​៖ គ្មាន​នរណា​ម្នាក់​រស់​នៅ​ក្នុង​ភាព​រីក​រាយ​រហូត​ទេ​ច្បាស់​ជា​មាន​បញ្ហា​ត្រូវ​ដោះ​ស្រាយ​ជា​ប្រចាំ​ហើយ ​ទន្ទឹម​នឹង​នេះ​មាន​តែ​ការ​បញ្ចេញ​កម្លាំង​ហាត់​ប្រាណ​ទេ​ទើប​អាច​កាត់​បន្ថយ​ភាព​តាន​តឹងរបស់អ្នកបាន។ ៣. ទម្លាប់​ពន្យារ​ពេល​៖ វា​ជា​ហេតុផល​ដែល​ធ្វើ​ឱ្យ​អ្នក​ខ្ជិល​ច្រអូស​ ហើយ​ទម្លាប់​នៃ​ការ​ខ្ជិល​នេះ​ក៏​អាច​ធ្វើ​ឱ្យ​អ្នក​មាន​ជំងឺ​ផ្លូវ​ចិត្ត​ដែរ​។
 ៤. ម៉ត់​ចត់​ពេក​៖ នៅ​ពេល​ដែល​អ្នក​ព្យាយាម​ម៉ត់​ចត់​ពេក​ អ្នក​មិន​មាន​ពេល​វេលា​គ្រប់​គ្រាន់​ដើម្បី​ភាព​រីក​រាយ​និង​ការ​សើច​សប្បាយ​ទេ​។
 ៥. មិន​បាន​គេង​គ្រប់​គ្រាន់​៖ ប្រសិន​បើ​គេង​បាន​គ្រប់​គ្រាន់​ អារម្មណ៍​របស់​អ្នក​នឹង​ស្ងប់​ មិន​ងាយ​ឆេវឆាវ​ហើយ​ស្មារតី​ក៏​ប្រមូល​ផ្តុំ​បាន​ល្អ​។
 ៦. មិន​សូវ​និយាយ​ជាមួយ​អ្នក​ដទៃ​៖ ការ​និយាយ​ជាមួយ​អ្នក​ដទៃ​ច្រើន​ ធ្វើ​ឱ្យ​អារម្មណ៍​អ្នក​ស្រស់​ថ្លា​ព្រោះ​មិន​ចាំ​បាច់​គិត ​និង​ធុញ​ថប់​តែ​ម្នាក់​ឯង​ទេ​។ ម្យ៉ាង​ទៀត​វា​ក៏​ជួយ​ពង្រីក​ការ​គិត​ តាម​រយៈ​ចំណេះ​ដឹង​ថ្មី​ៗ​ពី​អ្នក​ដទៃ​ផង​ដែរ​៕ ប្រភព៖ Kanha ប្រែ​សម្រួល៖ fbgoo.co
ចង់ដឹងដែរទេ? ក្រោយបញ្ចប់ការប្រកួត UCL សប្ដាហ៍នេះ ក្រុមណាខ្លះហើយ ដែលឆ្លងទៅកាន់វគ្គ១៦ក្រុមចុងក្រោយ?

ចង់ដឹងដែរទេ? ក្រោយបញ្ចប់ការប្រកួត UCL សប្ដាហ៍នេះ ក្រុមណាខ្លះហើយ ដែលឆ្លងទៅកាន់វគ្គ១៦ក្រុមចុងក្រោយ?

បរទេស៖ បន្ទាប់ពីបញ្ចប់ការប្រកួតសម្រាប់សប្ដាហ៍ទី៥ នៃក្របខណ្ឌ UEFA Champions League យើងឃើញថា មានក្រុមចំនួន៨ហើយ ដែលបានកក់កៅអីសម្រាប់វគ្គ១៦ក្រុមចុងក្រោយ ខណៈក្រុមមួយចំនួនទៀត នឹងត្រូវប្រកួតសម្រាប់សប្ដាហ៍ចុងក្រោយនេះ។ ពោលគឺ នៅសប្ដាហ៍ទី៦ ក្នុងវគ្គចែកពូលដើម្បីដឹងថា តើក្រុមចំនួន៨ណាទៀត ដែលអាចឡើងទៅកាន់វគ្គជាបន្ដ។ ក្រុមទាំង៨ ដែលបានកក់កៅអីវគ្គ១៦ក្រុមចុងក្រោយ ដោយស័្វយប្រវត្ដិនោះ រួមមានដូចជា៖ -Paris Saint-Germain -Bayern Munich -Chelsea -Barcelona -Manchester City -Besiktas -Tottenham Hotspur -Real Madrid សម្រាប់ក្រុមដែលត្រូវប្រជែងក្នុងការឡើងទៅកាន់វគ្គជាបន្ដមានដូចជា៖ -Manchester United -Basel -CSKA Moskav -Roma -At.Madrid -Juventus -Sporting -Liverpool -Sevilla -Spartak Moskva -Sharkhtar Donestsk -Napoli -Porto -Leipzig -Roma គួរឲ្យដឹងថា ការប្រកួតចុងក្រោយសម្រាប់វគ្គចែកពូល នៃពានរង្វាន់ដ៏ធំជាងគេក្នុងតំបន់អឺរ៉ុបនេះ នឹងត្រូវធើ្វឡើងនៅថៃ្ងទី៦ និងទី៧ ខែធ្នូ ខាងមុខនេះ៕ ក្រុមចំនួន៨ហើយ ដែលបានកក់កៅអីសម្រាប់វគ្គ១៦ក្រុមចុងក្រោយ ក្រុមចំនួន៨ហើយ ដែលបានកក់កៅអីសម្រាប់វគ្គ១៦ក្រុមចុងក្រោយ បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល news@khmerload.com (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload