Zidane៖ យើងដឹងមុនថា Ronaldo និង Benzema នឹងអាចរកគ្រាប់បាល់បាន

អេស្ប៉ាញ៖ បន្ទាប់ពីខកខានស៊ុតបញ្ចូលទីជាច្រើនប្រកួត ក្នុងនាមជាខែ្សប្រយុទ្ធ ពោលគឺកីឡាករ Benzema និង កីឡាករ Cristiano Ronaldo គ្រូបង្វឹករបស់ក្រុមអធិរាជស Real Madird លោក Zinedine Zidane បានដឹងមុនថា ខែ្សប្រយុទ្ធទាំង២ នឹងអាចរកគ្រាប់បាល់បញ្ចូលទីបានដូចដើមវិញ ក្រោយពួកគេទាំង២ រកបានម្នាក់ ២គ្រាប់ ក្នុងជ័យជម្នះទៅលើក្រុម APOEL ៦-០ កាលពីយប់មិញនេះ។
«ខ្ញុំពិតជារីករាយសម្រាប់ពួកគេ ហើយពួកគេនឹងបន្ដខិតខំបែបនេះទៀត» លោក Zidane និយាយទៅលើ Ronaldo និង Benzema ក្រោយពួកគេស៊ុតបញ្ចូលទីកាលពីយប់មិញ។
លោក Zidane បន្តថា «ពួកយើងដឹងមុនថា អ្នកទាំង២ នឹងស៊ុតបញ្ចូលទី។ ពួកយើងដឹងថា ពួកគេគឺជាកីឡាករដែលល្អសម្រាប់ក្រុមទាំងមូល ហើយពេលនេះអ្វីដែលពួកយើងត្រូវធើ្វ គឺការប្រកួតបន្ទាប់»។
បើក្រឡែកទៅមើលក្នុងលីកកំពូល La Liga របស់អេស្ប៉ាញ វិញ ទាំង Benzema និង Ronaldo ទើបស៊ុតបញ្ចូលទីបានចំនួន ម្នាក់១គ្រាប់ប៉ុណ្ណោះ ក្នុងការប្រកួត១២សប្ដាហ៍ កន្លងមកនេះ ធើ្វឲ្យក្រុម Real Madrid តាមពីក្រោយក្រុមគូប្រជែង Barcelona ដល់ទៅ ៨ពិន្ទុ៕

SHARE THIS

0 comments: