ក្រុមមកពី La Liga ត្រូវជើងខ្លាំងមកពីអង់គ្លេសនាំមុខ
មុនរហូត៣គ្រាប់នៅវគ្គទីមួយតែបានវាយបក៣គ្រាប់តាមស្មើវិញនៅវគ្គទីពីរយ៉ាងភ្ញាក់ផ្អើល
ដូចគ្នានឹងការវាយបករបស់ Liverpool ខ្លួនឯងកាលពីវគ្គផ្ដាច់ព្រ័ត្រ
Champions League ២០០៥ជាមួយ AC Milan នៅ ទីក្រុង Istanbul តាំងពីចាញ់៣ទល់០
រហូតឈ្នះដោយបាល់ប៉េណាល់ទីនឹងលើកពានតែម្ដង។ការប្រកួតកាលពីយប់មិញ លេងបានតែ ២នាទី Coutinho បានលើកបាល់ជ្រុងឲ្យ Firmino ស៊ុតចូលនាំមុខមុនទាំងព្រលឹម។ លុះដល់នាទី២៩ Mane លោតចាក់អន្ទង់តែតបានមួយគ្រាប់ទៀត មុនពេល Firmino បន្ថែមគ្រាប់ទី៣នៅមួយនាទីក្រោយមក ជាការស៊ុតសល់ពី Mane។
នៅវគ្គទីពីរលេងបាន៥នាទី Wissam Ben Yedder បានតែតសងឲ្យ ម្ចាស់ផ្ទះបានមួយគ្រាប់វិញ ជាការចាប់ផ្ដើមនៃដំណើរវាយបករបស់ពួកគេ។ នាទី៥៩ខ្សែប្រយុទ្ធសញ្ជាតិបារាំងដដែលបានបន្ថែមគ្រាប់ទីពីរ ជាការទាត់បាល់ប៉េណាល់ទីក្រោយ Moreno បង្កកំហុសក្នុងប្រអប់គ្រោះថ្នាក់។ នៅចុងម៉ោងរៀបចប់ការប្រកួតទៅហើយ Guido Pizarro ក្លាយជាវីរបុរសស៊ុតតាមស្មើឲ្យ Sevilla បានមួយពិន្ទុនៅទឹកដីរបស់ខ្លួន។
ដោយឡែកមួយគូទៀតនៅពូល E ដែរ ក្រុម Spartak Moscow បានស្មើគ្នា ១ទល់១ ជាមួយ Maribor ធ្វើឲ្យក្រុម៣មាន Liverpool, Sevilla និង Spartak Moscow មានពិន្ទុក្បែរៗគ្នា មិនទាន់រកឃើញក្រុមណាកក់កៅអីនៅវគ្គ១៦ក្រុមចុងក្រោយនៅឡើយ៕
0 comments: