ហេតុដូច្នេះខាងក្រោមនេះគឺជាអត្ថប្រយោជន៍ដែលអ្នកអាចទាញយកពីផ្លែទៀបបារាំងបាន ដោយការទទួលទានវាជាប្រចាំថ្ងៃ៖
#ប្រឆាំងនឹងមហារីក
ផ្លែទៀបបារាំងផ្តល់ប្រយោជន៍យ៉ាងខ្លាំង និងពេញនិយមបំផុតសម្រាប់ការទប់ស្កាត់ជំងឺមហារីក។
#ប្រឆាំងទៅនឹងការឆ្លងរោគលើផ្លូវបង្ហូរទឹកនោម
នៅក្នុងផ្លែទៀបបារាំងមានកម្រិតខ្ពស់នៃវីតាមីនC ហេតុនេះហើយវាត្រូវបានគេប្រើដើម្បីទប់ស្កាត់ការពារការឆ្លងរោគលើផ្លូវបង្ហូរទឹកនោម(UTI) ។ ហើយវីតាមីនCនេះផងដែរក៏អាចបង្កើនប្រព័ន្ធភាពសុំារាងកាយដែលមានប្រសិទ្ធភាពនៅក្នុងការបញ្ឈប់ការឆ្លងរោគបានទៀតផង។
#ប្រឆាំងទៅនឹងការទល់លាមក
ប្រសិនបើជាញឹកញាប់អ្នកមានបញ្ហាទល់លាមក ឬមានបញ្ហានៃការំលាយអាហារដូចជាជំងឺដែលទាក់ទងទៅនឹងពោះវៀនធំ នោះអ្នកអាចញុំាផ្លែទៀបបារាំងដើម្បីជួយកម្ចាត់បញ្ហានេះបាន។
អត្ថប្រយោយជន៍ដ៏អស្ចារ្យដែលអ្នកទទួលបាននៅពេលញុំាវានោះគឺវាសម្បូរទៅដោយជាតិដែកដែលជាធាតុរ៉ែសំខាន់នៅក្នុងការជួយប្រយុទ្ធប្រឆាំងបានយ៉ាងងាយទៅនឹងជំងឺខ្វះឈាមក្រហម ឬហៅថាជំងឺស្លេកស្លាំង។
ផ្លែទៀបបារាំងវាអាចជួយពង្រឹងប្រព័ន្ធភាពស៊ាំដែលបណ្តាលឲ្យមានការបង្ករោគឲ្យលុបបំបាត់បានយ៉ាងមានប្រសិទ្ធភាព៕
0 comments: