១. ចង់ធ្វើចិត្តឲ្យដាច់៖ គូស្នេហ៍ខ្លះទោះជាអស់ចិត្តស្រឡាញ់ទៅហើយក្តី ប៉ុន្តែក៏នៅតែមានមនោសញ្ចេតនាខ្លាចមើលមុខគ្នាមិនត្រង់ដែរ។ ដូច្នេះដើម្បីឱ្យឲ្យរឿងឆាប់ចប់ គឺមានតែឈប់ទាក់ទងគ្នាតែម្តង ទើបគ្រប់យ៉ាងមិនស៊ាំញ៉ាំ។២. អាចធ្វើឲ្យដៃគូមានសង្ឃឹម៖ ការបែកគ្នាមិនប្រាកដថាទាល់តែអស់ចិត្តទាំងសងខាងទើបអាចបែកបាននោះទេ បើភាគីណាម្នាក់អស់ចិត្តគឺអាចបែកបានគ្រប់ពេល។ អ៊ីចឹងក្រោយពេលបែក គួរតែកុំរាប់គ្នាអីល្អជាងព្រោះវាអាចធ្វើអ្នកដែលមិនទាន់អស់ចិត្តនៅតែបន្តមានសង្ឃឹម។
៣. មានអារម្មណ៍ទើសទាល់៖ សាកស្រមៃមើលទៅ បើអ្នកគ្មានអារម្មណ៍ទើសទាល់បែបនោះទេ ម្ល៉េះសមអ្នកទាំងពីរនឹងត្រូវគ្នា ហើយស្រឡាញ់គ្នាម្តងទៀតបានហើយ។
៤. ពិបាកប្រឈមជាមួយមិត្តភក្តិ៖ សំណួរជុំទិសជាច្រើនពីមិត្តភក្តិនឹងលេចឡើង ប្រសិនបើអ្នកសុខចិត្តធ្វើមិត្តជាមួយសង្សារចាស់វិញ។ អ្នកក៏អាចទទួលរងការវាយតម្លៃចំពោះស្នេហាថ្មីនៅថ្ងៃក្រោយផងដែរ៕
ប្រភព៖ Kanha ប្រែសម្រួល៖ fbgoo.co
0 comments: