មនុស្ស​ប្រុស​ចង់​បែក​ តែង​តែមាន​លេសដ៏​កំសត់ ៥ យ៉ាង​នេះ​ជា​និច្

មនុស្ស​ប្រុស​ចង់​បែក​ តែង​តែមាន​លេសដ៏​កំសត់ ៥ យ៉ាង​នេះ​ជា​និច្



ពេល​មនុស្ស​ចាប់​ផ្ដើម​អស់​ចិត្ត​គេ​ក៏​ចាប់​ផ្ដើម​មាន​លេស​ជា​ច្រើន​មក​ដាក់​មុខ​ដែរ ហើយ​ហេតុផល​ទាំង​នោះ​សុទ្ធ​តែ​ស្ដាប់​មក​គឺ​កំសត់​ណាស់ ដូច​គេ​បាន​លះបង់​ស្នេហា​គេ​អីចឹង។ហេតុផល​ទាំង ៥ ខាង​ក្រោម​គឺ​ជា​លេស​របស់​មនុស្ស​ប្រុស​មួយ​ចំនួន មិន​មែន​ទាំង​អស់​នោះ​ទេ​ដែល​តែង​តែ​ប្រើ​ ពេល​គេ​ចង់​បែក​ពី​មនុស្ស​ស្រី ៖
 ១. បង​មិន​សក្តិសម​នឹង​អូន គេ​តែង​យក​លេស​ថា​គេ​មិន​ល្អ​គ្រប់​គ្រាន់​សម្រាប់​យើង ហើយ​ឲ្យ​យើង​រក​អ្នក​ណា​ដែល​ល្អ​ជាង​គេ​ទៅ ទាំង​ការពិត​ខ្លួន​ឯង​អ្នក​ចង់​បែក​សោះ តែ​ចូលតួ​ធ្វើ​ដូច​គេ​នឹង​បុរស​ល្អ​ណាស់​អីចឹង។
 ២. បង​ចង់​នៅ​ម្នាក់​ឯង​មួយ​រយៈ ជឿ​អត់​ថា​មួយ​រយៈ? បើ​ថា​រហូត​ប្រហែល​ជា​ល្អ​ជាង​ពាក្យ​នេះ ព្រោះ​ការពិត​ជា​អស់​អារម្មណ៍​ទៅ​ហើយ​គ្រាន់​តែ​ប្រាប់​បែប​ហ្នឹង​ឲ្យ​យើង​ធូរ​ចិត្ត​ប៉ុណ្ណោះ។ ពេល​ដែល​យើង​ទុក​ឲ្យ​គេ​នៅ​ម្នាក់​ឯង​មិន​បាន​ប៉ុន្មាន​ផង ប្រហែល​គេ​បណ្ដើរ​អ្នក​ថ្មី​ក៏​ថា​បាន។

 

 ៣. បើ​ទៅ​មុខ​ទៀត​កាន់​តែ​ឈឺ​ចាប់​ទាំង​ពីរ​នាក់ ការ​ពិត​អ្នក​ដែល​ឈឺ​គឺ​យើង​ទេ​ មិន​មែន​គេ​ទេ តែ​គេ​និយាយ​មក​ដូច​ស្រឡាញ់​យើង មិន​ចង់​ឲ្យ​យើង​ឈឺចាប់​អីចឹង។ គេ​អ្នក​មិន​ចង់​ទៅ​មុខ​ទៀត​ខ្លួន​ឯង​សោះ​តែ ហេតុផល​ចេញ​មក​ដូច​គេ​ហ្នឹង​មិន​ចង់​បាត់បង់​យើង​ តែ​ត្រូវ​បង្ខំ​ចិត្ត​ដើរ​ចេញ និយាយ​រួម​សម្ដែង​ដូច​រឿង​ភាគ។ ៤. បង​ចង់​យក​ពេល​គិត​ពី​ការងារ ឬក៏​ការ​រៀន​សូត្រ បើ​មែន​វា​ពិត​ជា​ល្អ​ណាស់ តែ​ការ​ពិត​វា​មិន​មែន សុទ្ធ​តែ​យក​លេស​ការងារ ការ​សិក្សា​ដាក់​មុខ​ទាំង​ដែល​ខ្លួន​ចង់​បែក​សោះ។ ការងារ ការ​សិក្សា​អ្នក​ណា​ក៏​មាន​ដែរ តែ​គេ​នៅ​តែ​មាន​ពេល​សម្រាប់​មនុស្ស​ដែល​គេ​ស្រឡាញ់ សូម្បី​តែ​គេ​មាន​កូន​មាន​ប្រពន្ធ​ផង​ក៏​គេ​នៅ​មាន​ពេល​សម្រាប់​គ្រួសារ​គេ ចុះ​ហេតុអី​គ្រាន់​តែ​ចង់​បែក​សោះ​យក​ហេតុផលហ្នឹង​មក​ធ្វើ​អី។ ៥. មាន​អ្នក​ណា​ល្អ​ជាង​បង យក​គេ​ទៅ ពេល​ខ្លះ​ក៏​ចង់​សើច​ពេល​ឮ​ហេតុផល​នេះ​ គួរ​តែ​និយាយ​ថា «គេ​ល្អ​ជាង​អូន បង​យក​គេ​ហើយ» បាន​ត្រូវ ចង់​ទៅ​ខ្លួន​ឯង​ទេ​តែ​និយាយ​មក​សុទ្ធ​ឲ្យ​យើង​ទៅ​រក​អ្នក​ណា​ល្អ​ជាង​គេ។ បើ​ស្នេហា​ងាយ​ស្រួល​ផ្លាស់ប្ដូរ​ដល់​ថ្នាក់​ហ្នឹង​ប្រហែល​គ្មាន​មនុស្ស​ឈឺចាប់​ទេ ក៏​ដោយសារ​តែ​ស្រឡាញ់​អ្នក​ណា​ហើយ​គឺ​មិន​ងាយ​ដក​ចិត្ត​ទេ។ សុទ្ធ​តែ​ជា​ហេតុផល​ដ៏​គួរ​ឲ្យ​អាណិត​របស់​អ្នក​ដែល​ចង់​បែក ទាំង​ការពិត​អ្នក​ដែល​គួរ​ឲ្យ​អាណិត​គឺ​អ្នក​ដែល​នៅ​ស្រឡាញ់​គេ​តែ​ឯង​វិញ​ទេ៕
​
 អត្ថបទ៖ Kanha
បើ​ខាង​ប្រុស​គ្មាន​សញ្ញា ៤ យ៉ាង​នេះហើយ មិន​បាច់​រង់ចាំ​គេ​ទេ រក​អ្នក​ថ្មី​ទៅ​ល្អ​ជាង

បើ​ខាង​ប្រុស​គ្មាន​សញ្ញា ៤ យ៉ាង​នេះហើយ មិន​បាច់​រង់ចាំ​គេ​ទេ រក​អ្នក​ថ្មី​ទៅ​ល្អ​ជាង




ទាក់ទង​គ្នា​​មក​រាប់​ឆ្នាំ តែ​បែ​ជា​ភាគី​ខាង​ប្រុស​មិន​ធ្លាប់​បង្ហាញ​សញ្ញា​ថា​ចង់​រៀបការ​ជាមួយ​អ្នក​សោះ​នោះ គួរតែ​មិន​បាច់​រងចាំ​ទៀតទេ។ ព្រោះ​អាច​នឹង​ចំណាយ​ពេល​ឥតប្រយោជន៍​ទៅ​លើ​បុរស​ម្នាក់​នោះ​ ដោយ​គ្មាន​បាន​អីត្រឡប់​មក​វិញ។ សញ្ញា​ទាំង​នោះ​មាន​ដូចជា៖
១.មិន​ធ្លាប់​បង្ហើប​ពី​គម្រោង​រៀបការ
បើ​ទោះ​ជា​ទាក់ទង​គ្នា​យូរ​ហើយ​ក៏​ដោយ តែ​បើ​ជា​ខាង​ប្រុស​មិន​ធ្លាប់​រំលឹក​ពី​រឿង​ដឹកដៃ​គ្នា​សាង​អនាគត​ជា​ប្ដី​ប្រពន្ធ ហើយ​ពេល​ខ្លះ​មាន​តែ​អ្នក​ជា​ស្រី​ទៅ​និយាយ​មុន​ហើយ​គេ​បែរជា​រក​លេស​ដោះសារ​មិន​ឈប់​ទៅ​វិញ។ នោះ​បញ្ជាក់​ថា​គេ​ដែល​គិត​ថា​ចង់​បាន​អ្នក​ជា​ភរិយា​ឡើយ បើ​ទោះ​ជា​មាន​ការងារ​ល្អ ប្រាក់​គ្រប់គ្រាន់​ក្នុង​ដៃ ក៏​គេ​មិន​រៀបការ​ដែរ។ បើ​បុរស​គេ​ចង់​មែន ទោះ​មិន​ទាន់​មាន​លទ្ធភាព​រៀបចំ​ពិធី​មង្គល​នេះ ក៏​គេ​ផែនការ​ច្បាស់លាស់ និង​យ៉ាងហោចណាស់​ធ្លាប់​ពោលពាក្យ​ចង់​រៀបការ​ឲ្យ​មនុស្ស​ស្រី​ឮ​ដែរ។

២.បញ្ជារ​ឲ្យ​ខាង​ស្រី​មិន​ឲ្យ​ប្រាប់​ទំនាក់ទំនង​ខ្លួន​ទៅ​អ្នក​ដទៃ​
ជា​សង្សារ​នឹង​គ្នា​រាប់​ឆ្នាំ​តែ​បែរ​ជា​មិន​ធ្លាប់​​បង្ហាញ​រូបភាព​ទៅ​ដើរ​លេង ទៅ​ញ៉ាំ​អី ឬ​ទៅ​ណា​មក​ណា​តែពីរ​នាក់ ព្រោះ​ខ្លាច​​អ្នក​ដទៃ​ដឹង​ថា ​ជា​អ្វី​នឹង​គ្នា។ បែប​នេះ​បញ្ជាក់​យ៉ាង​ច្បាស់​ថា មនុស្ស​ប្រុស​ម្នាក់​នោះ​គ្មាន​ចិត្ត​ចង់​បាន​អ្នក​ជា​គូ​អនាគត​ឡើយ ដោយសារ​តែ​អ្វី​ៗ​ទាំងអស់​ស្ថិតនៅ​ជា​អាថ៌កំបាំង។ ទំនាក់ទំនង​បែប​នេះ មាន​ន័យ​អ្វី​សម្រាប់​មនុស្ស​ស្រី បែរ​លាក់លៀម​ដោយ​គ្មាន​មូលហេតុ​អ៊ីចឹង​នោះ។
៣.មិនធ្លាប់​រំលឹក​ឲ្យ​គ្រួសារ​ខាង​គេ​ដឹង​ពី​អ្នក​សូម្បី​ឈ្មោះ
មនុស្ស​ប្រុស​តែ​ស្រលាញ់​ស្រី​ណា​ម្នាក់​ច្បាស់លាស់ និង​ប្រាកដប្រជា​ជាមួយ គេ​នឹង​យក​រឿង​នេះ​ទៅ​ប្រាប់​ដល់​គ្រួសារ​គេ​ដែរ។ ត្រូវ​ចាំ​ថា​ពេល​មាន​កម្មវិធី​ណាមួយ​ក្នុង​គ្រួសារ​ដូចជា​រៀបការ​បងប្អូន បុណ្យ​ទាន គេ​ពិតជា​បបួល​មនុស្ស​ស្រី​ដែល​គេ​ស្រលាញ់​ទៅ​លេង ដើម្បី​ជា​ការ​បង្ហាញ​មុខ ទោះ​មិន​សូវ​ផ្លូវការ​ក៏​ដោយ។ តែ​បើ​មិន​ដែល​ហៅ​អ្នក​ទៅ​ឲ្យ​ស្គាល់​ក្រុម​គ្រួសារ​គេ​ទេ ឬ​សូម្បី​ឈ្មោះ​ក៏​មិន​ធ្លាប់​ប្រាប់​ទៀត គួរតែ​ឈប់​ចាំ​គេ​ទៅ ព្រោះ​ប្រហែល​គ្មាន​ផ្លូវ​អ្នក​បាន​ក្លាយ​ជា​សមាជិក​គ្រួសារ​គេ​ទេ។
៤.សោះកក្រោះ​គ្រប់ពេល​នៅ​ជាមួយ​គ្នា
ឲ្យតែ​ពេល​នៅ​ជាមួយ​អ្នក គេ​មិន​ដែល​មាន​ទឹក​មុខ​រីករាយ​នោះ​ទេ។ ចំណុច​នេះ​បញ្ជាក់​ថា​ខាងប្រិស​គេ​មិន​ពេញ​ចិត្ត​នឹង​នៅ​ក្បែរ តែ​គ្រាន់​មិន​ហ៊ាន​ហាមាត់​បដិសេធ​ប៉ុណ្ណោះ។ មនុស្ស​ស្រី​មិនមែន​ចង់​បង្ខំឲ្យ​មនុស្ស​ប្រុស​ញញឹម ឬ​សើច​ដាក់​គ្រប់​ពេល​ទេ តែ​ចង់​ឃើញ​ទឹកមុខ​សប្បាយ​រីករាយ​ដូច​អ្នក​មាន​ស្នេហា​ដទៃ​ទៀត មិនមែន​មុខ​ក្រញូវ​រហូត​នោះ​ឡើយ៕









អត្ថបទ៖ Kanha
Neymar៖ ទាល់​តែ​ខ្ញុំ​ឈ្នះ​ Champions League និង​ World Cup សិន​ទើប​រៀប​ការ​

Neymar៖ ទាល់​តែ​ខ្ញុំ​ឈ្នះ​ Champions League និង​ World Cup សិន​ទើប​រៀប​ការ​

ខណៈ​​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល​កក់​សំបុត្រ​យន្តហោះ​ទៅ​ World Cup ២០១៨ ហើយ​ Paris Saint-Germain កំពុង​ឈរ​លេខ​មួយ​ក្នុង​ពូល​ នៅ Champions League ធ្វើ​ឲ្យ​ខ្សែ​ប្រយុទ្ធ​ Neymar បង្ហាញ​គោលដៅ​ចង់​ឈ្នះ​ពាន​ធំៗ​ទាំង​ពីរ​នេះ។

Neymar
តារា​ឆ្នើម​សញ្ជាតិ​ប្រេស៊ីល​ធ្លាប់​ឈ្នះ​ Champions League ម្ដង​​កាល​លេង​នៅ​ Barcelona ហើយ​នៅ​ក្រុម​ជម្រើស​ជាតិ​វិញ​រូប​គេ​បាន​ជួយ​ឲ្យ​ឈ្នះ​មេដាយ​មាស​អូឡាំពិក​នៅ​ទឹកដី​កំណើត​របស់​ខ្លួន​ ប៉ុន្តែ​គ្រប់​យ៉ាង​នៅ​មិន​ទាន់​គ្រប់គ្រាន់​នៅ​ឡើយ​ទេ​សម្រាប់​កីឡាករ​មាន​មហិច្ឆតា​ខ្ពស់​​ដូចជា​ Neymar។
ទោះ​ជា​ជោគជ័យ​ជាមួយ​អាជីព​បាល់ទាត់​ ក្នុង​នាម​ជា​កីឡាករ​ថ្លៃ​ខ្លួន​ខ្ពស់​​បំផុត​លើ​លោក​ តែ​ម្ចាស់​អាវ​លេខ​១០​នៅ PSG មិន​ទាន់​គិត​គូរ​រឿង​ផ្ទាល់​ខ្លួន​នៅ​ឡើយ​។ Neymar មាន​កូន​ប្រុស​ម្នាក់​ឈ្មោះ Davi Lucca និង​មិត្ត​ស្រី​ជា​តារា​ម៉ូឌែល​នាង​ Bruna Marquezine។ អ្នក​ទាំង​ពីរ​ធ្លាប់​ប្រកាស​ថា​បែក​គ្នា​តែ​ក្រោយ​មក​ត្រូវរ៉ូវ​គ្នា​វិញ​កាល​ពី​ខែ​តុលា។

មិត្តស្រី Neymar និងកូនប្រុស
យ៉ាង​ណា​កីឡាករ​វ័យ​២៥​ឆ្នាំ​មិន​ទាន់​និយាយ​ពី​ផែន​ការ​មង្គល​ការ​អ្វី​ទេ​ តែ​បាន​បង្ហើប​ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​អ្នក​សារព័ត៌មាន​ថា​នឹង​គិត​ដល់​រឿង​នោះ​ក្រោយ​ឈ្នះ Champions League និង​ World Cup។ "ខ្ញុំ​ចង់​ឈ្នះ UCL ជាមួយ​ Paris និង​ World Cup ជាមួយ​ប្រេស៊ីល​ព្រោះ​វា​ជា​ក្ដី​ស្រមៃ​ធំ​បំផុត​ក្នុង​ជីវិត។ បន្ទាប់​មក​តើ​នរណា​អាច​ទាយ​ទុក​បាន​ ប្រហែល​ជា​ខ្ញុំ​ត្រូវ​រៀប​ការ​"។
​ Neymar ផ្ទេរ​ពី Barcelona ទៅ Paris Saint-Germain ក្នុង​តម្លៃ​២២២លាន​អឺរ៉ូ​។ បង្ហាញ​ខ្លួន​បាន​១៣​ប្រកួត​រូប​គេ​ស៊ុត​បញ្ចូល​ទី​បាន​១១​គ្រាប់​នៅ​ក្លឹប​ដែល​មាន​មូលដ្ឋាន​ក្នុង​ទីក្រុង​ប៉ារីស៕

Neymar និងនាង​ Bruna Marquezine
Dortmund ត្រូវ​ការ​ឈ្នះ​ Spurs នៅ​យប់​នេះ​ តែ​សង្ឃឹម​តិច​សម្រាប់​វគ្គ​១៦​ក្រុម​

Dortmund ត្រូវ​ការ​ឈ្នះ​ Spurs នៅ​យប់​នេះ​ តែ​សង្ឃឹម​តិច​សម្រាប់​វគ្គ​១៦​ក្រុម​

ពាន​រង្វាន់​ UEFA Champions League ប្រកួត​ទី​៥​វគ្គ​ជម្រុះ​ក្នុង​ពូល​នឹង​វិល​​មក​វិញ​នៅ​យប់​នេះ ​ខណៈ​ក្រុម​មួយ​ចំនួន​បាន​កក់​កៅអី​វគ្គ​១៦​ក្រុម​ ខ្លះ​ទៀត​ប្រឹង​ប្រជែង​យក​កៅអី​ និង​មាន​មួយ​ចំនួន​​គ្រាន់​តែ​លេង​ដើម្បី​បង្គ្រប់​កិច្ច​ប៉ុណ្ណោះ​ពោល​គឺ​បាន​ធ្លាក់​រួច​ទៅ​ហើយ។




ក្រុម​ក្នុង​ពូល​ H ដែល​ប្រជុំ​ដោយ​ក្រុម​ខ្លាំង​ៗ​មាន Tottenham Hotspur បាន​កក់​កៅអី​ទៅ​វគ្គ​១៦​ក្រុម​​ ត្រូវ​ប៉ះ​ជាមួយ​ Dortmund ហើយ​លេខ​២​ Real Madrid ត្រូវ​ប៉ះ​ APOEL Nicosia ដើម្បី​ធានា​កៅអី​នៅ​វគ្គ​បន្ត។ ពូល​នេះ​ Dortmund ត្រូវ​ការ​ឈ្នះ​ Spursដាច់​ខាត​​ តែ​បើ​សិន​ Real Madrid ឈ្នះ​ APOEL ដែរ​នោះ​មាន​ន័យ​ថា​ពួកគេ​អស់​ឱកាស​ហើយ។
លទ្ធភាព​ដែល​ក្រុម​ជើង​ខ្លាំង​អាល្លឺម៉ង់​អាច​ទៅ​វគ្គ​១៦​ក្រុម​បាន​ដរាប​ណា​ ក្រុម​នេះ​ត្រូវ​ឈ្នះ​២​ប្រកួត​ដែល​នៅ​សល់​ហើយ​ Real Madrid ចាញ់​ទាំង​ពីរ​ប្រកួត​។


 
 ចំពោះ​ពូល​ E ក្រុម​ Liverpool កំពុង​ឈរ​លេខ​១ក្នុង​តារាង​តែ​ដាច់​ពិន្ទុ​គ្នា​មិន​ឆ្ងាយ​ទេ។​ បើ​ Liverpool ឈ្នះ​ពួកគេ​នឹង​បាន​សំបុត្រ​យន្តហោះ​ទៅ​វគ្គ​បន្ត​ ហើយ​ Sevilla និង​ Spartak Moscow ត្រូវ​ចាំ​អ៊ុត​ប្រកួត​ចុងក្រោយ។​ ប្រកួត​យប់​នេះ​គឺ Spartak Moscow ប៉ះ​ Maribor ហើយ​ Sevilla ប៉ះ​ Liverpool។




 ពូល​ F ក្រុម​ Manchester City ជាប់​រួច​ទៅ​ហើយ​សម្រាប់​ការ​លេង​វគ្គ​១៦​ក្រុម​ចុងក្រោយ​ ស្រប​ពេល​ Shakhtar Donetsk មាន​ភាគរយ​ខ្ពស់​ជាង​ SSC Napoli សម្រាប់​តំណែង​លេខ​២។ ប្រកួត​យប់​នេះ​គឺ Manchester City ប៉ះ​ Feyenoord ហើយ​ SSC Napoli ប៉ះ​ Shakhtar Donetsk។


 
 គូ​ចុងក្រោយ​គឺ​ពូល​ G ក្រុម​ Besiktas មាន​សង្ឃឹម​ខ្ពស់​ជាង​គេ​ទៅ​វគ្គ​បន្ត​ ខណៈ FC Porto និង​ RasenBallsport Leipzig ក៏​មិន​ទាន់​អស់​ឱកាស​ដណ្ដើម​លេខ​១​ដែរ។ ប្រកួត​យប់​នេះ​គឺ Besiktas ប៉ះ​ FC Porto​, Monaco ប៉ះ​ RasenBallsport Leipzig៕

 
 Asensio ៖ ស្ថានភាពរបស់ Morata និងស្ថានរបស់ខ្ញុំខុសគ្នា ត្រង់ថា…

Asensio ៖ ស្ថានភាពរបស់ Morata និងស្ថានរបស់ខ្ញុំខុសគ្នា ត្រង់ថា…

អេស្ប៉ាញ៖ យុវជនឆ្នើមរបស់ក្លិបយក្ស Real Madrid កីឡាករ Marco Asensio បានបង្ហើបពីអារម្មណ៍របស់ខ្លួន ចំពោះស្ថានភាពដែលរូបគេ មិនសូវបានបង្ហាញខ្លួនក្នុងប៉ុន្មានប្រកួតចុងក្រោយនេះ។
ដោយសារតែ Asensio មិនសូវបានចូលលេងច្រើន ទើបធ្វើឲ្យមានមតិពីអ្នកគាំទ្រជាច្រើន បានប្រៀបធៀបស្ថានភាពរបស់លោក ទៅនឹងកីឡាករ Alvaro Morata ដែលបានចាកចេញទៅក្លិបតោខៀវ Chelsea ដោយសារតែបញ្ហាមិនសូវបានបង្ហាញខ្លួននេះផងដែរ។
Asensio បានថ្លែងអំពីការប្រៀបធៀបនេះ នៅក្នុងសន្និសីទសារព័ត៌មានថា ស្ថានភាពរបស់លោកនិងស្ថានភាពរបស់កីឡាករ Morata មានភាពខុសគ្នា ត្រង់ថាខ្លួនលោកនៅក្មេង និងមានអាយុត្រឹមតែ ២១ឆ្នាំតែប៉ុណ្ណោះ។ ម្យ៉ាងលោកក៏តែងតែបានជាប់ជាជម្រើស ១១នាក់ដំបូងផងដែរ។
កីឡាករវ័យក្មេងរូបនេះ បានបន្តទៀតថា «ខ្ញុំនឹងព្យាយាមឲ្យកាន់តែខ្លាំង ដើម្បីសន្សំនាទីសម្រាប់លេង ឲ្យបានកាន់តែច្រើន នៅក្នុងការប្រកួតសំខាន់ៗ» ។
គួរបញ្ជាក់ផងដែរថា នៅម៉ោង ២និង៤៥នាទីរំលងអធ្រាតយប់នេះ ក្លិប Real Madrid នឹងធ្វើប្រកួតជាមួយក្រុម APOEL ក្នុងក្របខ័ណ្ឌ Champion League ដូច្នេះយើងចាំមើល មើលថាតើ Asensio នឹងអាចបង្ហាញទម្រង់ល្អប្រសើរដើម្បីទាមទារកន្លែងរបស់គាត់វិញបានឬក៏អត់នោះ៕
កីឡាករ Marco Asensio
កីឡាករ Alvaro Morata កាលនៅលេងឲ្យក្លិប Real Madrid
កីឡាករ Marco Asensio និងកីឡាករ Alvaro Morata កាលនៅលេងជាមួយគ្នា
កីឡាករ Alvaro Morata និងក្លិបថ្មី Chelsea
Zidane៖ យើងដឹងមុនថា Ronaldo និង Benzema នឹងអាចរកគ្រាប់បាល់បាន

Zidane៖ យើងដឹងមុនថា Ronaldo និង Benzema នឹងអាចរកគ្រាប់បាល់បាន

អេស្ប៉ាញ៖ បន្ទាប់ពីខកខានស៊ុតបញ្ចូលទីជាច្រើនប្រកួត ក្នុងនាមជាខែ្សប្រយុទ្ធ ពោលគឺកីឡាករ Benzema និង កីឡាករ Cristiano Ronaldo គ្រូបង្វឹករបស់ក្រុមអធិរាជស Real Madird លោក Zinedine Zidane បានដឹងមុនថា ខែ្សប្រយុទ្ធទាំង២ នឹងអាចរកគ្រាប់បាល់បញ្ចូលទីបានដូចដើមវិញ ក្រោយពួកគេទាំង២ រកបានម្នាក់ ២គ្រាប់ ក្នុងជ័យជម្នះទៅលើក្រុម APOEL ៦-០ កាលពីយប់មិញនេះ។
«ខ្ញុំពិតជារីករាយសម្រាប់ពួកគេ ហើយពួកគេនឹងបន្ដខិតខំបែបនេះទៀត» លោក Zidane និយាយទៅលើ Ronaldo និង Benzema ក្រោយពួកគេស៊ុតបញ្ចូលទីកាលពីយប់មិញ។
លោក Zidane បន្តថា «ពួកយើងដឹងមុនថា អ្នកទាំង២ នឹងស៊ុតបញ្ចូលទី។ ពួកយើងដឹងថា ពួកគេគឺជាកីឡាករដែលល្អសម្រាប់ក្រុមទាំងមូល ហើយពេលនេះអ្វីដែលពួកយើងត្រូវធើ្វ គឺការប្រកួតបន្ទាប់»។
បើក្រឡែកទៅមើលក្នុងលីកកំពូល La Liga របស់អេស្ប៉ាញ វិញ ទាំង Benzema និង Ronaldo ទើបស៊ុតបញ្ចូលទីបានចំនួន ម្នាក់១គ្រាប់ប៉ុណ្ណោះ ក្នុងការប្រកួត១២សប្ដាហ៍ កន្លងមកនេះ ធើ្វឲ្យក្រុម Real Madrid តាមពីក្រោយក្រុមគូប្រជែង Barcelona ដល់ទៅ ៨ពិន្ទុ៕
រំភើបណាស់មែនទេ? យប់នេះ ចិត្រា និង លីនី បានជួបគ្នាវិញហើយ (មានវីដេអូ)

រំភើបណាស់មែនទេ? យប់នេះ ចិត្រា និង លីនី បានជួបគ្នាវិញហើយ (មានវីដេអូ)

ភ្នំពេញ៖ រឿងភាគខ្មែរដែលមានអ្នកទស្សនា និងទទួលបានការគាំទ្រយ៉ាងច្រើនរបស់ទូរទស្សន៍ហង្សមាស HDTV រឿង «សិសិររដូវក្នុងបេះដូង» បានមកដល់ភាគទី៩ ហើយ ក្នុងយប់នេះ។
បើតាមការទស្សនាឈុតខ្លីៗក្នុងភាគទី៩សម្រាប់យប់នេះ គឺតួឯកប្រុសស្រី ចិត្រា និង លីនី នឹងបានជួបគ្នាវិញហើយ បន្ទាប់ពីបែកគ្នាអស់ជាងដប់ឆ្នាំយ៉ាងគួរឲ្យអាណិត។
«សិសិររដូវក្នុងបេះដូង»នេះជារឿងភាគខ្មែរដំបូងហើយដែលផ្ទុះការគាំទ្រយ៉ាងខ្លាំងពីទស្សនិកជនទូទាំងប្រទេស៕
មកទស្សនា Preview ភាគទី៩ខាងក្រោមទាំងអស់គ្នា៖