ដោយសារតែ Asensio មិនសូវបានចូលលេងច្រើន ទើបធ្វើឲ្យមានមតិពីអ្នកគាំទ្រជាច្រើន បានប្រៀបធៀបស្ថានភាពរបស់លោក ទៅនឹងកីឡាករ Alvaro Morata ដែលបានចាកចេញទៅក្លិបតោខៀវ Chelsea ដោយសារតែបញ្ហាមិនសូវបានបង្ហាញខ្លួននេះផងដែរ។
Asensio បានថ្លែងអំពីការប្រៀបធៀបនេះ នៅក្នុងសន្និសីទសារព័ត៌មានថា ស្ថានភាពរបស់លោកនិងស្ថានភាពរបស់កីឡាករ Morata មានភាពខុសគ្នា ត្រង់ថាខ្លួនលោកនៅក្មេង និងមានអាយុត្រឹមតែ ២១ឆ្នាំតែប៉ុណ្ណោះ។ ម្យ៉ាងលោកក៏តែងតែបានជាប់ជាជម្រើស ១១នាក់ដំបូងផងដែរ។
កីឡាករវ័យក្មេងរូបនេះ បានបន្តទៀតថា «ខ្ញុំនឹងព្យាយាមឲ្យកាន់តែខ្លាំង ដើម្បីសន្សំនាទីសម្រាប់លេង ឲ្យបានកាន់តែច្រើន នៅក្នុងការប្រកួតសំខាន់ៗ» ។
គួរបញ្ជាក់ផងដែរថា នៅម៉ោង ២និង៤៥នាទីរំលងអធ្រាតយប់នេះ ក្លិប Real Madrid នឹងធ្វើប្រកួតជាមួយក្រុម APOEL ក្នុងក្របខ័ណ្ឌ Champion League ដូច្នេះយើងចាំមើល មើលថាតើ Asensio នឹងអាចបង្ហាញទម្រង់ល្អប្រសើរដើម្បីទាមទារកន្លែងរបស់គាត់វិញបានឬក៏អត់នោះ៕
0 comments: