ស្នេហាស្មោះនៅតែមានលើផែនដីនេះ! ទោះបីជាភរិយាមានជំងឺភ្លេចភ្លាំងក៏ពិតមែន តែលោកតាម្នាក់នេះ នៅតែសរសើរនាង ហើយតាមមើលថែនាងរហូត

កូរ៉េខាងត្បូង៖ លោកតាវ័យចំណាស់ជនជាតិកូរ៉េម្នាក់បានធ្វើឲ្យមនុស្សម្នាគ្រប់គ្នាមានការកោតសរសើរខ្លាំងចំពោះភក្តីភាពដែលរូបលោកបានផ្តល់ជូនចំពោះភរិយា ដោយការពេញចិត្តក្នុងការមើលថែនាងប្រកបដោយក្តីស្រលាញ់ ទោះបីជានាងមានជំងឺភ្លេចភ្លាំងមិនចងចាំ រូបគាត់គឺជាស្វាមីរបស់នាងក៏ដោយ។ ជារៀងរាល់ថ្ងៃ លោកតាតែងតែព្យាយាមនៅក្បែរលោកយាយ ដោយបង្ហាញឲ្យលោកយាយបានឃើញអំពីក្តីស្រលាញ់របស់គាត់ចំពោះលោកយាយ ហើយលោកតាថែមទាំងនិយាយសុំអង្វរករលោកយាយថាកុំឲ្យភ្លេចរូបគាត់ថែមទៀតផង។ អស់រយៈពេលជាង ៦៥ឆ្នាំមកនេះ លោកតាមិនដែលភ្លេចសរសើរអំពីភាពស្រស់ស្អាតរបស់ភរិយាខ្លួនឡើយ ហើយលោកតាថែមទាំងរម្លឹកថា ភរិយារបស់ខ្លួនគឺស្រស់ស្អាតគ្រប់ពេលវេលា គ្មានអ្វីអាចជំនួសនាងបានឡើយ។ មិនត្រឹមតែប៉ុណ្ណោះ លោកតាក៏បានបន្ថែមទៀតថា សម្លេងផោម និងសម្លេងភើរបស់លោកយាយ វាក្លាយទៅជាសម្លេងដ៏ពិរោះរណ្តំសម្រាប់លោកតាទៅហើយ។ អ្វីដែលកាន់តែសរសើរថែមទៀតនោះគឺ បើទោះបីជាលោកយាយមានជំងឺភ្លេចភ្លាំងបែបនេះក្តី តែលោកតានៅតែមិនខ្មាសក្នុងការកាន់ដៃបណ្តើរលោកយាយនៅតាមទីសាធារណៈយ៉ាងផ្អែមល្ហែមនោះទេ។ ម្យ៉ាងវិញទៀត ទោះបីជាពេលធ្វើកិច្ចការលំបាកយ៉ាងណាក៏ដោយ ក៏ក្រសែភ្នែករបស់លោកតានៅតែមើលមកកាន់លោកយាយពោរពេញទៅដោយក្តីស្រលាញ់យ៉ាងស្រស់បំព្រង និងពេញចិត្តជាទីបំផុត។ ដោយសារតែទង្វើដែលលោកតាបានធ្វើចំពោះលោកយាយបែបនេះហើយ ទើបមនុស្សគ្រប់គ្នាដែលមានឃើញអំពីសកម្មភាពរបស់គាត់ បានដាក់ឈ្មោះឲ្យគាត់ថា «ស្នេហាស្មោះនៅតែមាននៅលើផែនដីនេះ»៕ បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល news@khmerload.com (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

SHARE THIS

0 comments: