ជាការពិត តារាចម្រៀងស្រីលំដាប់ជួរមុខហង្សមាស អ្នកនាង ពេជ្រ សោភា មួយរយៈចុងក្រោយមកនេះ ហាក់បីដូចជាឡើងកូដខ្លាំង ដោយក្រុមហ៊ុនធំៗជាច្រើន បានជ្រើសរើសយកអ្នកនាង ធ្វើជាអ្នកតំណាង ដើម្បីផ្សព្វផ្សាយស្លាកយីហោ ផលិតផលល្បីៗជាច្រើនប្រចាំប្រទេសកម្ពុជា ហើយថ្មីៗនេះ នាងក៏បានធ្វើជាអ្នកតំណាងឲ្យ ផលិតផលថែរក្សាស្បែក Citra ជាដើម។ បន្ថែមពីលើនេះ អ្នកនាង ពេជ្រ សោភា ក៏បានក្ដោបក្ដាប់ជាធ្វើជា ទូតសុច្ឆន្ទៈ ឲ្យទូរស័ព្ទដៃម៉ាកល្បី OPPO សាប៊ូកក់សក់ Sunsilk និងម្សៅស៊ុបខ្នុរ ផងដែរ។
មិនត្រឹមតែប៉ុណ្ណោះ តារាចម្រៀងស្រីកំពុងឡើងកូដ ខាងលើរូបនេះ ក៏បានធ្វើជាគណៈកម្មការ ក្នុងកម្មវិធីលំដាប់ថ្នាក់ពិភពលោក «The Voice Cambodia» ដែលជាកម្មវិធីប្រឡងចម្រៀងធំៗ លំដាប់ថ្នាក់ពិភពលោក ដែលកម្រនឹងមានតារាចម្រៀងរូបណា មានឱកាសបានកាន់តំណែង ជាគណកម្មការកម្មវិធីនេះណាស់។ ឆ្លងកាត់ការវិភាពសមត្ថភាព និងទេពកោសល្យជាង១០ឆ្នាំ របស់នាយកប្រតិបត្តិកម្មវិធី ជំរុញឲ្យតារាស្រីជួរមុខរូបនេះ មានឱកាសអាចកាន់តំណែង ជាគណកម្មការក្នុងកម្មវិធីល្បីល្បាញ មួយនេះ។
គួរបញ្ជាក់ថា អ្នកនាង ពេជ្រ សោភា បច្ចុប្បន្ននេះ មានការមមាញឹក នឹងការងារសិល្បៈយ៉ាងខ្លាំង ស្ទើរគ្មានពេលគ្រប់គ្រាន់ ដើម្បីមានពេលវេលាផ្ដល់ឲ្យគូស្នេហ៍ ប៉ុន្តែទោះជាយ៉ាងណា ក៏ស្រីស្អាតរូបនេះ នៅតែមានពេលគ្រប់គ្រាន់ ផ្ដល់ភាពផ្អែមល្ហែមដល់គូសង្សារសំណព្វចិត្ត គឺលោក ឆឹម សក្កដា ជានិច្ច៕
0 comments: