អតីតកីឡាករជើងខ្លាំងគុនខ្មែរ ផន ប៊ុនម៉ៅ
ប្រាប់ពីវិធីវ៉ៃខ្លះៗពេលប៉ះអ្នកប្រដាល់ដែលខ្ពស់ហើយល្អជង្គង់
ទី១ត្រូវប្រើបញ្ញា ទី២វ៉ៃដោយបច្ចេកទេសបំផុត។
កីឡាករ ផន ប៊ុនម៉ៅ ក្រហម
កីឡាករ ផន ប៊ុនម៉ៅ បានឲ្យដឹងថា
បើប៉ះដៃគូកម្ពស់ប្រហាក់ប្រហែលគ្នាមិនសូវជាពិបាកវ៉ៃប៉ុន្មានទេ
ប៉ុន្តែបើប៉ះគេខ្ពស់ហើយល្អ
នោះអ្នកទាបពិបាកនឹងវ៉ៃយកឈ្នះបន្តិច។
សម្រាប់ការប្រកួតប៉ះជើងខ្លាំង រ័ត្ន តារា
កាលពីថ្ងៃសៅរ៍កន្លងទៅនេះ
ពិតជាស្វិតស្វាញមែនទែនទម្រាំអាចយកឈ្នះបាន ព្រោះគេខ្ពស់
ជាហេតុធ្វើឲ្យ «ប៊ុនម៉ៅ» ពិបាកនឹងចូលវ៉ៃ
ទាល់តែប្ដូររបៀបវ៉ៃខុសពីធម្មតាទើបអាចឈ្នះ។
កីឡាករ ផន ប៊ុនម៉ៅ ក្រហម
អ្នកប្រដាល់ខាងលើបន្តថា
ពេលជួបអ្នកខ្ពស់គួរណាស់កុំព្យាយាមវ៉ៃទល់មុខជាមួយគេ
បើមិនដូច្នេះទេ គឺគ្រោះថ្នាក់ខ្លួនឯងហើយ ដៃគេវែងលូកដល់ៗ
ដូចនេះត្រូវចេញចំហៀងវិញ មិនថាខាងឆ្វេង ឬស្ដាំឡើយ
រួចចាំវ៉ៃចេញទើបបានផល ជាក់ស្ដែងពេលឈ្នះ រ័ត្ន តារា
គឺខ្លួនប្រកួតបែបនេះ។
កីឡាករ ផន ប៊ុនម៉ៅ ក្រហម
ផន ប៊ុនម៉ៅ ជាបេក្ខភាពម្នាក់ទៀតហើយដែលឈានទៅជុំទី៣បន្ត
ដែលមានកីឡាករ៨នាក់ត្រូវប្រកួតប្រជែង នៃពានរង្វាន់ TV5 Knock Out
Series By Kcement ក្រោយរូបគេឈ្នះពិន្ទុកីឡាករ រ័ត្ន តារា
កាលពីថ្ងៃសៅរ៍ ទី១៨ កន្លងទៅនេះ៕
SHARE THIS
0 comments: